ក្រុម​អ្នកជំនាញការ​អាដហុក​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ចុះ​ត្រួតពិនិត្យ​ការងារ​អភិរក្ស នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​

​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​ព្រះវិហារ (ICC-Preah Vihear) បាន​ចុះ​ត្រួតពិនិត្យ​ការងារ​អភិរក្ស​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។

​ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ មានការ​ចូលរួម​ពី​អ្នកជំនាញការ​អាដហុក ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅតាម​ប្រាសាទ​មួយចំនួន ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ រួមមាន​៖ ការអភិរក្ស និង​ការប្រមូល​បំណែក​រូប​បដិមា​នៅ​រាយប៉ាយ​ខាងមុខ​តួ​ប៉ម​ប្រាសាទ​ចិន ការធ្វើ​កំណាយ​ស្រាវជ្រាវ​ស្វែងរក​បំណែក​បដិមា និង​ការងារ​អភិរក្ស​ទល់​ទ្រ​រចនាសម្ព័ន្ធ​ប្រាសាទក្រចាប់ ការធ្វើ​កំណាយ និង​ទល់​ទ្រ​ប្រាសាទ​ដងទង់ ការអភិរក្ស និង​ទល់​ទ្រ​ប្រាសាទតាម៉ែន ការអភិរក្ស​ជួសជុល​បដិមា​ព្រះ​ឥសូរ​រាំ​នៅក្នុង​ប្រាសាទក្រហម និង​សិក្សា​ពី​ទីតាំង​តម្កល់ ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​ថ្មបាយក្រៀម ការ​កំណាយ​ជួសជុល និង​ចងក្រង​ឯកសារ​នៅ​ស្ពាន​ហាល​ខាងកើត​ប្រាសាទ​រួម ស្ថានីយ​បន្សុទ្ធ​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ក្នុង​សហគមន៍​កោះ​កេរ និង​គម្រោង​សាងសង់​ចំណតរថយន្ត​ថ្មី​នៅក្បែរ​ច្រកចូល​ប្រាសាទធំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close