កូរ៉េខាងត្បូង នឹងផ្លាស់ប្តូររដ្ឋធានីឲ្យឆ្ងាយពីព្រំដែនកូរ៉េខាងជើង
បច្ចុប្បន្នរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ចម្ងាយពីព្រំដែនកូរ៉េខាងជើងប្រមាណ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ ងាយស្រួលក្នុងការវាយប្រហារពីកូរ៉េខាងជើង ដោយគ្រាន់តែប្រើមីស៊ីលធម្មតាក៏អាចវាយប្រហារបានដែរ។ ទាំងនោះហើយបានជាង រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងផ្លាស់ប្តូរទៅឲ្យឆ្ងាយពីព្រំដែនបន្តិច។
ក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី លោក Yoon Suk-yeol បានលើកឡើងពីគម្រោងផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល ។
បណ្តាញព័ត៌មាន អាល្លឺម៉ង់ DW បានផ្សាយថា លោក Yoon Suk-yeol នឹងឡើងកាន់តំណែងដឹកនាំប្រទេសកូរ៉េខាងត្បូង នៅខែឧសភា ខាងមុខ។ លោកនឹងបន្តគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ អបរំ សុខាភិបាលនៅទីក្រុង Sejong ។
ទីក្រុង Sẹong មានចម្ងាយពីរដ្ឋធានីសេអ៊ូលប្រមាណ១២៥គីឡូម៉ែត្រ ។ ទីក្រុង Sejong ត្រូវបានដាក់ឈ្មោះទៅតាមឈ្មោះរបស់ព្រះរាជា Sejong ដែលគ្រប់គ្រងអំណាចដឹកនាំប្រទេស៥៣ឆ្នាំ ចាប់ពីឆ្នាំ ១៣៩៧ ស្ថិតនៅរាជវង្ស Joseon ។ ការកសាងទីក្រុងនេះដើម្បីផ្លាស់ប្តូររដ្ឋធានីបានធ្វើឡើងតាំងពីឆ្នាំ ២០០៧មក ។ នៅឆ្នាំ ២០១២ទីក្រុងនេះត្រូវបានផ្តល់សិទ្ធក្នុងការគ្រប់គ្រងស្វ័យភាព ពិសេស។
លោក Yoon Suk-yeol បានសន្យានឹងបញ្ជូនផ្នែកមួយចំនួននៃរដ្ឋាភិបាល ទៅកាន់ទីក្រុងថ្មី និងផ្តល់ជំនួយក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ក៏ដូចជាបង្កើនការស្រាវជ្រាវបច្ចេកវិទ្យាទំនើប ក្នុងគោលដៅទាក់ទាញអ្នកវិទ្យាសាស្ត្រ។
ក្នុងពេលនេះមានទីតាំងរដ្ឋាភិបាលបានទៅដាក់នៅទីក្រុង Sejong ក្នុងនោះមានក្រសួងអបរំ និងបរិស្ថាន ។ បច្ចុប្បន្នទីក្រុងសេចុងមានពលរដ្ឋរស់នៅប្រមាណតែជាង ៣៦០ពាន់នាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។