អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ស្នើអោយ​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​របស់ខ្លួន​តាម​តួនាទី​ភារកិច្ច​របស់ខ្លួន​អោយបាន​ល្អប្រសើរ​

​ឯកឧត្តម យន្ត មីន ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែតុលា​ឆ្នាំ​២០១៨​នា​រសៀល​ថ្ងៃ​ពុធ​ទី​៣១​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​។​

​ឯកឧត្តម យន្ត មីន រំលេច​ថា​៖​ទន្ទឹមនឹង​លទ្ធផល​ជាច្រើន​ដែល​កើត​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ទាំងឡាយ តែ​ចាប់ តាំងពី​ខែមេសា​រហូតដល់​ខែតុលា​ឆ្នាំ​២០១៨​នេះ ខេត្ត​ព្រះសីហនុ រង​ការ​រិៈ​គន់​ច្រើន​ក​គួរកត់សំគាល់​។​
​តែ​យ៉ាងណា ឯកឧត្តម​អភិបាលខេត្ត បាន​រំលឹក​មន្ត្រី​ទាំងអស់​ក្រោម​ឱវាទ​០៣​ចំណុច​៖
ទី​១.​ពង្រឹង​ការអនុវត្ត​ច្បាប់ ២. ដោះស្រាយ​ទំនាស់​ដីធ្លី ៣.​ពង្រឹង​ការងារ​បរិស្ថាន សណ្តាប់ធ្នាប់​សន្តិសុខ អោយបាន​ល្អប្រសើរ​។​

​លោក យន្ត មីន មានប្រសាសន៍​បន្ថែមថា ដើម្បីអោយ​ស្រុក​ក្រុង​ខេត្ត​យើង​ស្អាត​មាន​របៀបរៀបរយ យើង​ពិតជា​មិនអាច​ខ្វះ​បានឡើយ​នូវ​ការចូលរួម​ពី​អ្នក​ទ​ទាំងអស់គ្នា​។​
​ពី​ពេលនេះ​តទៅ​ទោះ​អ្នកតូច​ឬ​អ្នកធំ​ក៏ដោយ​បើ​បំពាន​ច្បាប់​ត្រូវតែ​ចាត់​វិធានការណ៍​តាមច្បាប់​ដោយ​គ្មាន​ការយោគយល់​ទៀតឡើយ​។​

​ទន្ទឹមនេះដែរ ឯកឧត្តម យន្ត មីន បាន​សង្កត់ធ្ងន់ថា​៖
​ចាប់ពី​ស្អែក​ថ្ងៃទី​១​វិច្ឆិកា រហូតដល់​ថ្ងៃទី​១៥​ខែវិច្ឆិការ​២០១៨​នេះ អភិបាលស្រុក ក្រុង​ទាំងអស់​ចាត់វិធានការ​សំអាត​ចិញ្ចើមផ្លូវ​អោយបាន​ស្អាត​ដោយ​មិន​អនុញ្ញាតអោយ​អ្នកណា​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​នាំអោយ​ខូច​សណ្តាប់ធ្នាប់​ទៀតឡើយ​។​
​ចំពោះ​នគរបាល​ចរាចរណ៍​និង​ន​របាល​សណ្តាប់ធ្នាប់​ត្រូវតែ​មើល​ការងារ​នេះ​អោយបាន​តឹងរឹង​។ បើ​ប៉ូលីស​ធ្វើ​មិនបាន​ឬ​ហត់នឿយ​ពេក​ខ្វះ​កំលាំង​ត្រូវ​ស្នើសុំ​ប្រជា​ការពារ​ជួយ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close