ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ មក​ទស្សនា​ថ្ងៃ​រះ ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត​

​នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ គឺជា​បាតុភូតធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​គេ​ហៅថា «​សម​រាត្រី​» ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ និង​យប់​ស្មើគ្នា​ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​។

​បើទោះបី នៅ​ថ្ងៃទី​២១​នេះ ព្រះអាទិត្យ​មិនទាន់​រះ​មក​ចំ​កំពូល​កណ្ដាល​ប្រាសាទអង្គរវត្ត និង​អាកាសធាតុ​មិន​អំណោយផល​យ៉ាងណាក្តី ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​រយ​នាក់មក​រងចាំ​ទស្សនា និង​ផ្តិត​យក​រូបភាព​ដ៏​កម្រ​ដែល​ព្រះអាទិត្យ​ដើរ​គោចរ​ណ៍​ចំ​កំពូល​ប្រាសាទអង្គរវត្ត ដែលជា​ព្រឹត្តិការណ៍​យ៉ាង​ពិសេស​មួយ​។​

​សូមបញ្ជាក់ថា ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​ប្រាសាទអង្គរវត្ត​នៃ​សម​រាត្រី មាន​២​ដង​ក្នុង​១​ឆ្នាំ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវចំ​ថ្ងៃទី​២១ ខែមីនា និង​លើក​ទី​២​នៅ​ថ្ងៃទី​២២ ខែកញ្ញា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close