អ្នកជំនាញការ ICC-Angkor បន្តចុះពិនិត្យវង់ទស្សនាប្រាសាទចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម
ក្រុមអ្នកជំនាញការអន្តរជាតិអាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះ ចុះមើលគម្រោងរៀបចំវង់ទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ សួនបណ្ដុះកូនឈើប្រាសាទតាកែវ។
អមដំណើរជាមួយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញការ បន្តទៅពិនិត្យគម្រោងវង់ទស្សនាផ្លូវថ្មើជើងកំពែងក្រុងអង្គរធំ និងវង់ទស្សនាប្រាសាទភ្នំក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។