ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ ករណីលួចបន្លំឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជា
ខេត្តបាត់ដំបង៖ សមត្ថកិច្ចព្រំដែនខេត្តបាត់ដំបង បានចាប់ខ្លួនជនជាតិវៀតណាមចំនួន ៣នាក់ ដែលបានបន្លំខ្លួនលួចឆ្លងដែនខុសច្បាប់មកពីប្រទេសថៃ ចូលមកកម្ពុជា ត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ជនជាតិវៀតណាមទាំង៣នាក់ ដែលបន្លំខ្លួនលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាមានឈ្មោះ DUONG VAN PHUONG ភេទប្រុស អាយុ ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8797146 ទិដ្ឋាការចូលតាមប្រទេសឡាវ ឈ្មោះ LE THI HIEN ភេទស្រី អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N2020433 ទិដ្ឋាការចូលតាមប្រទេសឡាវ និងឈ្មោះ VO ANH ភេទ ប្រុស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8887841 ទិដ្ឋាការចូលតាមប្រទេសឡាវ។
ក្រោយចាប់ខ្លួន សមត្ថកិច្ចព្រំដែន បានប្រគល់ទៅឱ្យសមត្ថកិច្ចនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់បញ្ជូនពួកគេទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។