ម្ចាស់រថយន្តTundra ដែលបើកបរបញ្រ្ចាសទិសចរាចរណ៍ ធ្វើ​ឱ្យ​ស្ទះគេឯងកាលពីយប់ថ្ងៃទី១៩ ខែមីនា នៅមុខក្រសួងមហាផ្ទៃ ត្រូវ​នគរបាលខណ្ឌចំការមនហៅមកផាកពិន័យ

ករណីរថយន្ត​ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបាន​បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្បែរក្រសួងមហាផ្ទៃ ក្នុង​ខណ្ឌចំការមន កាលពីយប់ថ្ងៃទិ១៩ ខែមីនា ឆ្នាំ​២០២២ បណ្តាលឱ្យ​ស្ទះគេឯង​ពេញផ្លូវនោះ ពេលនេះ​សមត្ថកិច្ច​បាន​កោះហៅ​មក​ធ្វើការផាកពិន័យ​ហើយ ។

បើតាមសមត្ថកិច្ច​ខណ្ឌចំការមន នៅវេលាម៉ោង​ប្រមាណជិត៥ល្ងាច ថ្ងៃទិ២១ ខែមីនា ឆ្នាំ​២០២២ អ្នកបើកបររថយន្តល្មើស ឈ្មោះ សែម វិបុត្រ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

សមត្ថកិច្ច​ក៏​បាន​ឱ្យដឹងដែរថា មូលហេតុដែលគាត់បើកបររថយន្តបញ្ច្រាស់ទិសចរាចរណ៍ ដោយសារកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាស់ទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឱ្យ​កូនលេប ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close