ជាលើកដំបូងរុស្ស៊ីនិងអ៊ុយក្រែនសម្រេចដោះដូរឈ្លើយសឹក
ជាលើកដំបូងចាប់តាំងពីផ្ទុះសង្គញរាមនៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីនិងអ៊ុយក្រែនបានសម្រេចដោះដូរឈ្លើយសឹក ដោយក្នុងនោះទាហានរុស្ស៊ី៩នាក់នឹងត្រូវបានដោះលែង ជាថ្នូនិងការដោះលែងអភិបាលក្រុង Melitopol របស់អ៊ុយក្រែន។
កាលពីថ្ងៃទី២១ខែមីនា តំណាង អង្គការសិទ្ធិមនុស្សរុស្ស៊ី លោកស្រីTatyana Moskalkova កាលពីថ្ងៃ២១ខែមីនា បានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៉ី៩នាក់ និងអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលែង។
លោកស្រីស្នងការសិទ្ធិមនុស្សរុស្ស៉ី បានប្រកាសពីដំណឹងខាងលើ កំលុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន RT។ លោកស្រី Moskalkova និយាយយ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសសង្គ្រាម ត្រូវបានធ្វើឡើង។ ខាងរុស្ស៉ីទទួលបានទាហានរបស់យើង ៩នាក់ត្រឡប់មកវិញ»
ក្នុងពេលនេះដែរប្រធានាធិបតី អ៊ុយក្រែន ប្រកាសថា លោកបានត្រៀមលក្ខណពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ទាំង បញ្ហាតំបន់គ្រីមៀ ក៏ដូចជាតំបន់ស្វ័យភាព Donbass ប្រសិនបើលោកពូទីនយល់ព្រមជួបដោយផ្ទាល់នោះ។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា រាល់បញ្ហានឹងត្រូវបានដោះស្រាយ ប្រសិនបើបានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីពូទីន ។ កិច្ចពិភាក្សាគឺជារឿងចាំបាច់បំភុត ដោយអាំចពិភាក្សានៅគ្រប់រូបភាពទាំងអស់។ នេះជាការបន្ទាន់ឥរិយាបទមួយរបស់ប្រធានាធិបតីរុស្ស៊ីចាប់តាំងពីការផ្ទុះសង្គ្រាម ។ ប្រសិនបើលោកមិនជំរុញឲ្យមានកិច្ចពិភាក្សាឲ្យបានលឿននោះឡើយប្រទេសរបស់លោកនឹងត្រូវខ្ទិច គ្មានសល់ ហើយបើចាញ់នៅក្នុងសង្គ្រាមនោះ លោកនឹងក្លាយទៅជាអ្នកទោសប្រវត្តិសាស្ត្រ ដែលមិនអាចជួយទឹកដីឲ្យមានសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។