ជង្គង់ក្រាស់ចំពុះខ្មៅ ជាប្រភេទក្រុមបក្សីកម្រ រងការគំរាមកំហែង និងកម្របានឃើញ
ជង្គង់ក្រាស់ចំពុះខ្មៅ Great Thick-knee ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ដីសើម និងជាប្រភេទសត្វកម្ររងការគំរាមកំហែង និងកម្របានឃើញ។ បក្សីជង្គង់ក្រាស់ចំពុះខ្មៅ មានទំហំពី ៤៩-៥៤សង់ទីម៉ែត្រ មានមាឌធំ ជើងធំហើយវែង ចុងចំពុះខ្មៅ គល់ចំពុះលឿង ពេលហេីរស្លាបទី១ខ្មៅលាយស។
បក្សីប្រភេទនេះ រស់នៅតាមមាត់ទន្លេធំៗ វាលភក់ វាលខ្សាច់ និងតំបន់ឆ្នេរ ហើយច្រើនរកចំណីតែឯកឯង។ រដូវបន្តពូជ នៅប្រទេសឥណ្ឌាចាប់ពីខែកុម្ភ: រហូតដល់ខែសីហា ហើយពងបានចំនួន ០២គ្រាប់។
បច្ចុប្បន្នបក្សីជង្គង់ក្រាស់ចំពុះខ្មៅ កំពុងមានចវត្តមាន និងបន្តពូជនៅតាមដងទន្លេមេគង្គលើក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្នុងប្រទេសកម្ពុជាយើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។