ចិនដីគោក រាយការណ៍​ពី​ករណី​រកឃើញកូ​វីដ​១៩​ថ្មី ២.៥៩១​ករណី​

​ប៉េកាំង​៖ គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ចិនដីគោក កាលពី​ថ្ងៃ​អង្គារ បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ចំនួន ២ ៥៩១​ករណី​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី ២ ៣២០​ករណី ត្រូវបាន​រាយការណ៍​នៅក្នុង​ខេត្ត Jilin, ១១០​ករណី នៅ​Fujian, ៣៦​ករណី នៅ Liaoning, ២៤​ករណី នៅ Tianjin និង Shandong, ១៥​ករណី នៅ Guangdong និង​១៣​ករណី នៅ Heilongjiang ។ ករណី​នៅ​សេសសល់​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​តំបន់​ចំនួន ១២​ផ្សេងទៀត​ក្នុង​ខេត្ត​ដែល​រួមមាន​ខេត្ត Hebei និង Jiangxi ។​

​គណៈកម្មការ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន បាន​និយាយថា ករណី​នាំចូល​សរុប​ចំនួន ៧៦​ករណី COVID-19 ត្រូវបាន​រាយការណ៍​កា​ល​ពីថ្ងៃ​អង្គារ ដោយ​បន្ថែមថា​ករណី​សង្ស័យ​ចំនួន​៣ ដែល​នាំចូល​ទាំងអស់ ត្រូវបាន​រាយការណ៍ នៅក្នុង​ទីក្រុង​សៀង​ហៃ​។​

​ថ្ងៃ​អង្គារ ក៏​បានឃើញ​ការរាយការណ៍​នៃ​ករណី​គ្មាន​រោគសញ្ញា​ចំនួន ២,៤៦៩ រួមទាំង​អ្នក​ក្នុងស្រុក​ចំនួន ២,៣៤៦​ផងដែរ​។ ចំនួន​សរុប​នៃ​ករណី​ឆ្លង COVID-19 ដែល​បាន​រាយការណ៍​នៅលើ​ដីគោក ទាំង​ក្នុងស្រុក និង​នាំចូល​គឺ ១៣៧,២៣១​ករណី កាលពី​ថ្ងៃ​អង្គារ​។​

​ចំនួន​ករណី​ឆ្លង​កូ​វីដ​-១៩ ដែល​ត្រូវបាន​បញ្ជាក់ថា​កំពុង​ទទួល​ការព្យាបាល​បច្ចុប្បន្ន​មាន​ចំនួន ២៥.១០៣​នាក់ ក្នុងនោះ ៥០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ អ្នកជំងឺ​សរុប​ចំនួន ៤,៦៣៨​នាក់ បាន​ស្លាប់​ដោយសារ​វីរុស នៅលើ​ដីគោក​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close