កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៣នាក់ និងមានជាសះស្បើយ ៥៥នាក់ និងស្លាប់ ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ៦៣នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍៦១នាក់ និងករណីនាំចូល ២នាក់ ខណៈមានជាសះស្បើយ ៥៥នាក់ និងមានអ្នកស្លាប់ ២នាក់។
គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៥ពាន់ ២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ១ពាន់ ២១៦នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។