ប្រអប់ខ្មៅ ដែលរកឃើញ ត្រូវគេជឿថា ជាឧបករណ៍ថតសំឡេងកាប៊ីនយន្តហោះ
ប្រអប់ខ្មៅដែលរកឃើញពីយន្តហោះដឹកអ្នកដំណើរ China Eastern Airlines ដែលបានធ្លាក់លើភ្នំមួយក្នុងខេត្ត Guangxi កាលពីថ្ងៃច័ន្ទ ត្រូវបានគេជឿថាជាឧបករណ៍ថតសំឡេងក្នុងបន្ទប់យន្តហោះ នេះបើតាមមន្ត្រីអាកាសចរណ៍បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃពុធ។
លោក Zhu Tao ប្រធានការិយាល័យសុវត្ថិភាពអាកាសចរណ៍នៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបាននិយាយថា ផ្នែកខាងក្រៅនៃប្រអប់ខ្មៅត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអង្គភាពផ្ទុកទិន្នន័យរបស់វាមានលក្ខណៈពេញលេញ ទោះបីជាមានការខូចខាតខ្លះក៏ដោយ។ ប្រអប់ខ្មៅកំពុងត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំងដើម្បីដោះកូដ។
យន្តហោះដឹកមនុស្ស១៣២នាក់ បានធ្លាក់កាលពីថ្ងៃចន្ទ នៅតំបន់ Tengxian នៃទីក្រុង Wuzhou តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ រហូតមកដល់ពេលនេះ មិនមានអ្នកនៅរស់នៅឡើយទេ។
លោក Zhu បាននិយាយថា ការទាញយក និងឌិកូដទិន្នន័យនឹងចំណាយពេលខ្លះ ហើយដំណើរការអាចអូសបន្លាយបន្ថែមទៀត ប្រសិនបើអង្គផ្ទុកទិន្នន័យខាងក្នុងមានបញ្ហា។
មន្ត្រីរូបនេះបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងបន្តស្វែងរកឧបករណ៍ថតទិន្នន័យហោះហើរ ដែលជាប្រអប់ខ្មៅផ្សេងទៀត ដើម្បីផ្តល់រូបភាពពេញលេញបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងដែលបណ្តាលឱ្យធ្លាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។