វៀតណាម តម្លៃប្រេងសាំងធ្លាក់ចុះ ក្រោយការកាត់ពន្ធ
តម្លៃប្រេងសាំងនៅប្រទេសវៀតណាម ត្រូវបានកាត់បន្ថយជាង ១០០០ ដុង (៤.៣ សេនអាមេរិក) កាលពីដើមខែមេសានេះ ពោលគឺបន្ទាប់ពីពន្ធលើបរិស្ថាន ត្រូវបានកាត់បន្ថយពាក់កណ្តាល។
សាំង RON 95 ដ៏ពេញនិយម និងជីវឥន្ធនៈ E5 RON 92 បានក្លាយជាតម្លៃថោកជាង ៣.៦ ភាគរយ ពោលគឺធ្លាក់មកនៅ ២៨១៥០ ដុង និង ២៧៣០០ ដុង។ ប៉ុន្តែតម្លៃប្រេងកាត ប្រេងម៉ាស៊ូត និងម៉ាស៊ូតត្រូវបានកែសម្រួលឡើងពី ២,៤-៦,៤ ភាគរយ។
ការកែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈ ជាធម្មតា ធ្វើឡើងនៅម៉ោង ៣ រសៀល ថ្ងៃទី ១ ទី ១១ និងថ្ងៃទី ២១ នៃខែនីមួយៗ ប៉ុន្តែលើកនេះត្រូវបានធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣១ ដោយសារការកាត់បន្ថយពន្ធលើបរិស្ថាន ផ្តើមមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ពន្ធបរិស្ថាន ដែលជាពន្ធដ៏ធំបំផុតនៃពន្ធ និងថ្លៃប្រេងឥន្ធនៈទាំងអស់ត្រូវបានកាត់បន្ថយពាក់កណ្តាលមកត្រឹម ២០០០ ដុងសម្រាប់ប្រេងសាំង ហើយកាត់បន្ថយពី ៧០០-១០០០ ដុងលើឥន្ធនៈផ្សេងទៀតនឹងនៅមានអំណាចរហូតដល់ឆ្នាំនេះ។ បើគ្មានការកាត់បន្ថយពន្ធទេ តម្លៃសាំងនឹងឡើងថ្លៃពី ១ ០០០ ទៅ ២ ៨០០ ដុងក្នុងមួយលីត្រនៅថ្ងៃសុក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។