ឆ្នាំនេះ បាត់ដំបងរៀបចំធ្វើសង្រ្កាន្ត៣ទីតាំង អបអរពិធីបុណ្យចូលឆ្នាំថ្មី
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលចូលមកដល់នៅពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ខ្លួននឹងរៀបចំពិធី សង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ នៅចំនួន៣ទីតាំងក្នុងក្រុងបាត់ដំបង ដោយមានកម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី សម្លែងសិល្បៈ និងរាំកម្សាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។
ទីតាំងទាំង៣ ដែលរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងរៀបចំពិធីសង្រ្កាន្តនោះ មាន៖ ទីតាំងទី១ នៅបរិវេណខាងក្នុងសាលាខេត្តបាត់ដំបង រួមទាំងក្នុងអាគារសាលខេត្តចាស់, ទីតាំងទី២ នៅបរិវេណខាងមុខសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និងទីតាំងទី៣ នៅបរិវេណសួននាគសន្តិភាព។
ក្រៅពីនេះ រដ្ឋបាលខេត្តក៏មានរៀបចំការប្រគុំតន្រ្តីសម័យនៅសួនដើមពោធិ៍ព្រឹក្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។