ថៃ ប្រកាស​ករណី​ឆ្ល​កូ​វីដ​ជាង ២​ម៉ឺន​ករណី​ទៀត ខណៈ​វៀតណាម មាន​ជាង ៥​ម៉ឺន​ករណី​

​ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ពុធ ទី​៦ ខែមេសា ឆ្នាំ​២០២២​បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន​២៤,២៥២​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។

​រីឯ ក្រសួងសុខាភិបាល​វៀត​ណា​ម​វិញ បានប្រកាសថា កាលពី​ថ្ងៃទី​៥ មេសា ម្សិលមិញ រកឃើញ​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន​៥៤,៩៩៥​ករណី​បន្ថែមទៀត​។ ចំពោះ​មនុស្ស​ស្លាប់​វិញ ថៃ​មាន​៩៤​នាក់ ខណៈ​វៀតណាម មាន​៣៩​នាក់​។

​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៣,៧៨១,៨២៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៥,៦៩៧​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៣.៥០​លាន​នាក់​។

​គិត​ត្រឹម​ថ្ងៃទី​០៥ ខែមេសា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៩,៩២២,០៤០​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៨,១៤៧,២៩០​នាក់ ចំណែក​អ្នកស្លាប់​សរុប​នៅត្រឹម​ចំនួន​៤២,៦៨១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close