ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​យុវជន ដណ្តើមពាន​រង្វាន់​ប្រចាំ​ស្រុក​ពាម​រក៍​

​ព្រៃវែង​៖ ព្រឹក​នេះ​លោកជំទាវ ព្រំ សុ​ភី ប្រធាន​ក្រុមការងារ​ចុះជួយ ស​.​ស​.​យ​.​ក​. ស្រុក​ពាម​រក៍ បាន​អញ្ជើញ​ជា​គណៈអធិបតី​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​យុវជន ដណ្តើមពាន​រង្វាន់​ប្រចាំ​ស្រុក​ពាម​រក៍ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

​ក្នុងឱកាស​នោះ​លោកជំទាវ ព្រំ សុ​ភី ក៏បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១ ០០០ ០០០​រៀល ដល់​ក្រុមការងារ​រៀបចំ​ការប្រកួត សម្រាប់​ឲ្យ​ដំណើរការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ ។​

​ព្រឹត្តិ​ការប្រកួត​កីឡាបាល់ទាត់​យុវជន ដណ្តើមពាន​រង្វាន់​ប្រចាំ​ស្រុក​ពាម​រក៍ រៀបចំ​ដោយ​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពាម​រក៍ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​ពាម​រក៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close