ថៃ រំពឹងថា សង្ក្រាន្តឆ្នាំថ្មី អ្នកធ្វើដំណើរទៅលេងអាចចាយជាង ១០ពាន់លានដុល្លារ!
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹង នាថ្ងៃទី៦ មេសា ២០២២ថា អ្នកធ្វើដំណើរថៃប្រមាណ ៣.៣៤លាននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរកម្សាន្ត ក្នុងបុណ្យ Songkran ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ហើយចំណាយប្រាក់ប្រហែល ១១ពាន់លានដុល្លារ។
លោក Yuthasak Supasorn ប្រធាន TAT បាននិយាយថា ការគ្របដណ្តប់លើសណ្ឋាគារ និងរមណីយដ្ឋាននានាទូទាំងប្រទេសក្នុងអំឡុងពេលនេះត្រូវបានគេរំពឹងថា នឹងមានជាមធ្យមប្រហែល ៤១ភាគរយ។
លោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើរ និងការចំណាយនឹងមានកម្រិតទាបជាងកម្រិតមុនកូវីដ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមិនទាន់បានធួរស្បើយពេញលេញនៅឡើយ ហើយប្រជាជនថៃជាច្រើនមានការប្រុងប្រយ័ត្ន ចំពោះវីរុសបប្លែងថ្មី អូមីក្រុង។
លោក Yuthasak Supasorn បាននិយាយថា អ្នកធ្វើដំណើរភាគច្រើនទំនងជានឹងប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជៀសវាងឱកាសនៃការឆ្លងវីរុស ហើយពួកគេនឹងចំណាយតិចជាងធម្មតា ក្នុងអំឡុងពិធីបុណ្យ Songkran៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។