ក្រសួង ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ២៨នាក់ទៀត និងមានជាសះស្បើយ ៥២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ២៨នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈមានជាសះស្បើយ ៥២នាក់។
គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៥ពាន់ ៨៨៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ២ពាន់ ៥៦៩នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។