៣​ខែ​ដើមឆ្នាំ​នវ​! វៀតណាម នាំ​ទំនិញ​ចេញ​កើន​លើស​ការ​នាំចូល ១.៦​ពាន់​លាន​ដុល្លារ

​ទិន្នន័យ​គយ​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម បាន ចេញផ្សាយ នា​ថ្ងៃទី​៧ ខែមេសា ២០២២​ថា វៀតណាម​បាន រាយការណ៍​ពី​អតិរេក​ពាណិជ្ជកម្ម ឬ​ការនាំ​ទំនិញ​ចេញ កើន​លើស​ការនាំ​ទំនិញ​ចូល ចំនួន​១.៦៤​ពាន់​លាន​ដុល្លារ អាមេរិក នៅក្នុង​ត្រីមាស​ទីមួយ ក្នុងនេះ​។​

​នាយកដ្ឋាន​គយ​បាន​ឲ្យ​ដឹង តាមរយៈ​របាយការណ៍​មួយ​ថា ការនាំចេញ​ក្នុងអំឡុង​ខែមករា​ដល់​ខែមីនា បាន​កើនឡើង ១៣.៤​ភាគរយ​ធៀប​នឹង​ឆ្នាំមុន គឺមាន​រហូតដល់ ៨៩.១០ ពាន់​លាន​ដុល្លារ ខណៈដែល​ការនាំ​ចូល​កើនឡើង ១៥.២​ភាគរយ គឺមាន ៨៧.៤៦ ពាន់​លាន​ដុល្លារ​។​

​នាយកដ្ឋាន​បាន​និយាយថា នៅក្នុង​ខែមីនា ការនាំចេញ​របស់ ប្រទេស​បាន​កើនឡើង ៤៨.២​ភាគរយ ធៀប​នឹង​ខែកុម្ភៈ ដែលមាន ៣៤.៧១ ពាន់​លាន​ដុល្លារ ខណៈដែល​ការនាំ ចូល​កើនឡើង ២៨.៧​ភាគរយ គឺ​កើន​ដល់ ៣២.៦៦ ពាន់ លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close