ជនបាញ់ប្រហារយ៉ាងព្រៃផ្សៃនៅអាមេរិក ជាអតីត យោធាឈ្មោះ David Long
ប៉ូលិសបានបញ្ចាក់ពីអត្តសញ្ញាណជនដៃដល់ ក្នុងការបាញ់ប្រហារ នៅក្នុងក្លឹបរាត្រី មានឈ្មោះ David Long អាយុ២៨ឆ្នាំ បានបាញ់ប្រហារ សម្លាប់មនុស្ស ១២នាក់ ក្នុងនោះ មានជន ល្មើស និង មន្ត្រីប៉ូលិសម្នាក់ ។ ក្រៅពីនេះមានមនុស្សជាច្រើនរងរបួស ។
ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង ២៣ថ្ងៃទី ៧ខែវិច្ឆិកា នៅក្លឹប Borderline Bar &Grill ក្នុងទីក្រុង Thousand Oaks ក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា អាមេរិក ។ ក្រុមប្រឆាំងភេរវកម្ម បានសហការជាមួយក្រុម FBI ទៅកាន់កម្លេងកើតហេតុ ដើម្បីស្រាវជ្រាប់ ទប់ស្កាត់ស្ថានភាព។ លោក Geoff Dean ស្នងការប៉ូលិស តំបន់ Ventura បានប្រកាសនៅក្នុងសន្និសីទកាសែតថា ការបាញ់ប្រហារខាងលើបានសម្លាប់មនុស្ស ដល់ទៅ១២នាក់ ក្នុងនោះមានខ្មាន់កាំភ្លើង ម្នាក់ ផងដែរ និងរបួសរាប់សិបនាក់ផ្សេងទៀត។ លោក Garo Kuredjian មន្ត្រីប៉ូលិស ក្នុងតំបន់កើតហេតុខាងលើបានបញ្ចាក់ថា ប៉ូលិសបានប៉ះទង្គិចគ្នាជាមួយជនដៃដល់។សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្នូរកាំភ្លើង នៅគ្រប់ទីកន្លែង ក្នុងក្លឹប ហើយមនុស្សជាច្រើន បានព្យាយាមរកកន្លែងលាក់ខ្លួន ។មនុស្សមួយចំនួនបានបំបែកកញ្ចក់ដើម្បីរត់ចេញទៅក្រៅ ខ្លះទៀត លាក់ខ្លួននៅក្នុងបន្ទប់ទឹក ។ នាង Aubrey Ryan អាយុ ២៧ឆ្នាំ បានឲ្យដឹងថា នាងនៅក្នុងក្លឹប ប៉ា ជាមួយមិត្តភក្តិ ១៥នាក់ ពេលនោះមានបុរសម្នាក់ដើរចូលរួច បាញ់រ៉ះតែម្តង ។ ខ្មាន់កាំភ្លើងបានស្រែកមុនពេលបាញ់ប្រហារ។ ចំណែកលោក Carl Edgar អាយុ២៤ឆ្នាំបានឲ្យដឹងថា លោក ជាមួយនិងមិត្តភក្តិ ប្រមាណ២០នាក់នៅក្នុងក្លឹបនោះ ដែលជាកន្លែងធ្លាប់ទៅកម្សាន្ត ។ ក្លឹបនេះជាកន្លែងពេញនិយមសម្រាប់ សិស្សមហាវិទ្យាល័យ Moorpark ។ សាក្សីម្នាក់ផ្សេងទៀតបានឲ្យដឹងថា មនុស្សម្នាក់បានរត់ចូលខាងក្នុង ក្លឹបនៅវេលា ប្រហែលជាម៉ោង ២៣និង ៣០នាទី ប្រើកាំភ្លើង ពណ៌ខ្មៅ បាញ់ប្រហារ យ៉ាងតិច ៣០គ្រាប់ ទៅលើហ្វូងមនុស្ស ។ សារព័ត៌មាន CNN បានដកស្រងសម្តីស្នងការប៉ូលិស បានបញ្ចាក់ថា «ពិតជារឿងតក់ស្លុតយ៉ាងខ្លាំង នៅកន្លែងកើតហេតុគ្រប់ដណ្តប់ដោយឈាម ហើយជនល្មើសក៏ស្ថិតនៅក្នុងចំណោមអ្នកសា្លប់។ ក្រុមជំនាញ់កំពុងបើកការស្រាវជ្រាវ ពីសកម្មភាពបាញ់ប្រហារ ខាងលើ ថាតើជាការងសឹកឬ ភេរវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។