លោក ព្រហ្ម ម៉ាញ ត្រូវ​ប្រមុខរដ្ឋស្តីទីផ្តល់គោរមងារកិត្តិយស ជា កិត្តិឧទ្ទេសបណ្ឌិត

លោក ព្រហ្ម ម៉ាញ ដែលគេស្គាល់ថា គឺជា​អ្នកចម្រៀងអាយ៉ៃ ដ៏ល្បីល្បាញ ត្រូវ​បានប្រមុខ​រដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត​សភា​កម្ពុជា ជា កិត្តិឧទ្ទេសបណ្ឌិត។

ការផ្ដល់​គោរមងារនេះ ស្របពេលដែលលោក ​ព្រហ្ម ម៉ាញ បានចូលសម្រាកព្យាបាល​ជំងឺលើសឈាមកា​ល​ពីខែមុន ក្រោយពីមានអាការដួលសន្លប់។ ប៉ុន្តែលោក ព្រហ្ម ម៉ាញ បានចេ​ញពីមន្ទីរពេទ្យវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close