១ខែ ចាប់រថយន្តដឹកលើសទម្ងន់ជិត ៣០០គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ នៅខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥ % បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង ។
ក្រសួង សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។