មី​យ៉ាន់​ម៉ា បើក​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាំង​ហ្គូ​ន​ឡើងវិញ

​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បើក​ដំណើរការ​ឡើងវិញ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាំង​ហ្គូ​ន បន្ទាប់ពី​ប្រទេស​នេះ​បាន​ផ្អាក​ជើងហោះហើរ​ពាណិជ្ជកម្ម ទាំងអស់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ជាង​ពីរ​ឆ្នាំ​។

​មន្ត្រី​អាកាសយានដ្ឋាន​បាន​ប្រាប់​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន អាកាសចរណ៍​សិង្ហ​បុរី​ដែល​បានមក​ដល់​នៅ​ម៉ោង​ប្រហែល ៩ ព្រឹក​កាលពី​ថ្ងៃអាទិត្យ ទី​១៧ មេសា គឺជា ជើង ហោះហើរ​ដំបូង​ដែល​ចុះមក​អាកាសយានដ្ឋាន​បន្ទាប់ពី​បាន​បើក​ដំណើរការ​ឡើងវិញ​។ មី​យ៉ាន់​ម៉ា បាន​ផ្អាក​ប្រតិបត្តិការ​ជើងហោះហើរ​ពាណិជ្ជកម្ម​ក្នុង​ខែមីនា ឆ្នាំ ២០២២ នៅ​ដើមដំបូង នៃ​ជំងឺ​រា​ត ត្បា​ត COVID-19 ក្នុងការ​ប៉ុនប៉ង ទប់ស្កាត់​មេរោគ​។

​អ្នកដំណើរ​ដែល​ចូលមក​ត្រូវ​បង្ហាញ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​ជាមួយនឹង​វ៉ាក់សាំង​ដែល​អនុម័ត​ដោយ​ក្រសួងសុខាភិបាល និង​របាយការណ៍​អវិជ្ជមាន COVID-19 RT-PCR ព្រមទាំង​ជាមួយនឹង ឯកសារ​ផ្សេងៗ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close