ឯកឧត្តម ស សុខា បើកការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ នៅខេត្តព្រៃវែង
ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ឯកឧត្តម ស សុខា ប្រចាំខេត្តព្រៃវែងបានបើកឲ្យដំណើរហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតជាផ្លូវការនេះ។
ការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តព្រៃវែង រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង សហការជាមួយសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តព្រៃវែង ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ ចំពោះក្រុមចូលរួមប្រកួត មានចំនួន ៧៧ក្រុម (នារី ១៥ក្រុម) ដោយមានកីឡាករ កីឡាការិនី សរុបចំនួន ២៦៦នាក់ នារី ៤២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។