កូរ៉េខាងជើង ត្រៀមធ្វើសមយុទ្ធយោធា
កូរ៉េខាងជើង កំពុងបង្កើនការរៀបចំនានា សម្រាប់ការធ្វើសមយុទ្ធយោធាមួយ នៅមុនថ្ងៃខួបកំណើតបង្កើតកងទ័ពកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ នេះបើតាមយោធាកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃទី១៨ មេសាថា បរិក្ខារនៅក្នុងចំនួនដ៏ច្រើនត្រូវបានប្រផ្ដុំនៅឯអាកាសយានដ្ឋានមីរីម (Mirim) ស្ថិតនៅជាយ រដ្ឋធានីព្យុងយ៉ាង ជាទីដែលការហាត់សមព្យុហយាត្រាយោធាតែងតែធ្វើឡើង ហើយប្រហែលជាមានមនុស្សច្រើនជាង ២០,០០០នាក់ អាចនឹងចូលរួមនៅក្នុងព្យុហយាត្រាយោធានេះ។
ជាមួយគ្នានេះដែរ អាមេរិក និងកូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាផងដែរ តែជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័រដែល ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី១៨ មេសា តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។