ក្រសួង​អប់រំ ទទួល​សៀវភៅ​ភាសា​អង់គ្លេស ១៧ ៥០០​ក្បាល ពី​ក្រុមហ៊ុន ម៉ូ​នូ​មែន​ប៊ុ​ក​

​ភ្នំពេញ​៖ នា​ល្ងាច ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ក្រុមហ៊ុន ម៉ូ​នូ​មែន​ប៊ុ​ក បាន​ឧ​ប​ត្ត​ម្ភ​សៀវភៅ​ភាសា​អង់គ្លេស​ចំនួន ១៧ ៥០០​ក្បាល សម្រាប់​សិស្សានុសិស្ស​កម្រិត​បឋម​សិក្សា និង​មធ្យមសិក្សា ជូន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ពិធី​ទទួល​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ អគ្គនាយក​ក្រុមហ៊ុន ម៉ូ​នូ​មែន​ប៊ុ​ក និង​ក្រុមការងារ​ក្រុមហ៊ុន ម៉ូ​នូ​មែន​ប៊ុ​ក​ផងដែរ​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន ម៉ូ​នូ​មែន​ប៊ុ​ក ដែល​បាន​ឧ​ប​ត្ត​ម្ភ​សៀវភៅ​ភាសា​អង់គ្លេស​ទាំងនេះ និង​ចូលរួមចំណែក​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​ដល់​សាលា​ដែល​ខ្វះខាត និង​មាន​តម្រូវការ​សៀវភៅ​ភាសា​អង់គ្លេស​។

​សៀវភៅ​ភាសា​អង់គ្លេស​ទាំងនេះ នឹង​ចែកជូន​នៅតាម​សាលារៀន នៅក្នុង​ស្រុក​កងមាស សាលារៀន​ជំនាន់​ថ្មី ក្នុង​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ និង​សាលារៀន​មួយចំនួន តាម​រាជធានី​-​ខេត្ត ដើម្បី​ចែក​ឱ្យ​សិស្សានុសិស្ស សិក្សា​រៀនសូត្រ និង​បំប៉ន​ភាសាបរទេស​រប​ស់​ពួកគេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close