នាយករដ្ឋមន្ត្រីអ៊ីតាលី ឆ្លងកូវីដ១៩
រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលីបានឲ្យដឹង កាលពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ត្រី លោក Mario Draghi បានឆ្លងជំងឺកូវីដ១៩ហើយ។
បុរស វ័យ ៧៤ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពេញលេញ «មិនមានរោគសញ្ញាអ្វីទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយ កាលពីថ្ងៃទី១៨ មេសា។
ការធ្វើតេស្តវិជ្ជមានរបស់លោក Draghi កើតឡើង នៅពេលដែលអត្រានៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើង ពីកម្រិតទាបបំផុតចាប់តាំងពីដើមខែមីនា ទោះបីជាអត្រាមរណភាពនិងសម្រាកនៅមន្ទីរពេទ្យនៅតែមានកម្រិតទាបក៏ដោយ។
សូមបញ្ជាក់ថា អ៊ីតាលី បច្ចុប្បន្ន ឆ្លងកូវីដ ប្រចាំថ្ងៃ ជាង៥ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។