៤​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ថ្ងៃអាទិត្យ​១​ថ្ងៃ​ទៀត​! កម្ពុជា មាន​ភ្ញៀវទេសចរ​សរុប ៥,១៧​លាន​នាក់ និង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២៧៥​លាន​ដុល្លារ

​ភ្នំពេញ​៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ និង​ថ្ងៃអាទិត្យ​១​ថ្ងៃ​ទៀត ពោលគឺ​ចាប់ពី​ថ្ងៃទី​១៤-១៧ ខែមេសា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៥,១៧​លាន​នាក់ បាន​ដើរ​កម្សាន្ត និង​ចំណាយ​ថវិកា​ផ្ទាល់​ប្រមាណ ២៧៥,៣៦៧,១១៥​ដុល្លារ (​ចំណាយ​ទេសចរ​ជាតិប្រមាណ ២៦៤​លាន​ដុល្លារ និង​ចំណាយ​ទេសចរ​បរទេស​ផ្ទៃក្នុង​ប្រមាណ ១១,៧​លាន​ដុល្លារ​) ក្នុងនោះ​សង្កេតឃើញថា​៖
* ទេសចរ​បានធ្វើ​ដំណើរ​កម្សាន្ត​ទូទាំងប្រទេស គឺមាន​ទេសចរ​ស្នាក់នៅ​ចាប់ពី ១​យប់ (Overnight visitors) ស្មើនឹង ៤០% (​ក្នុងនោះ​ធ្វើដំណើរ​លក្ខណៈ​គ្រួសារ ២៨%, ជា​ក្រុម ៥% និង​បុគ្គល ៦%) និង​ទេសចរ​កម្សាន្ត​វិល​ល្ងាច (Same-day visitors) ស្មើនឹង ៦០%​។​
* ទេសចរ​ស្នាក់នៅ​ចាប់ពី ១​យប់ (Overnight visitors) ចំណាយ​សរុប​ប្រមាណ ១៨៦​លាន​ដុល្លារ រ​ដែល​ធ្វើដំណើរ​ជា​គ្រួសារ​ចំណាយ​ជា​មធ្យម​ប្រមាណ ១៦១​ដុល្លារ​/​ថ្ងៃ ស្មើនឹង ៤០២​ដុល្លារ​/trip, ទេសចរ​ជា​ក្រុម​ចំណាយ​ជា​មធ្យម​ប្រមាណ ២៩៤​ដុល្លារ​/​ថ្ងៃ ស្មើនឹង ៧៣៥​ដុល្លារ​/trip, ទេសចរ​បុគ្គល​ចំណាយ​ជា​មធ្យម​ប្រមាណ ៤៥​ដុល្លារ​/​ថ្ងៃ ស្មើនឹង ១០៨​ដុល្លារ​/trip) រីឯ​ទេសចរ​កម្សាន្ត​វិល​ល្ងាច (Same-day Visitors) ចំណាយ​សរុប​ប្រមាណ ៧៨​លាន​ដុល្លារ (​ចំណាយ​ម្នាក់​ជា​មធ្យម​ប្រមាណ ២៤​ដុល្លារ​/​ថ្ងៃ​)​។​
​ទន្ទឹមនេះ លោក ថោង ខុន បាន​បន្តថា ក៏​សង្កេតឃើញ​ខេត្ត​ដែលមាន​ទេសចរ​ចំណាយ​ច្រើនជាងគេ គឺ​ខេត្តកំពង់ចាម (៥៤​លាន​ដុល្លារ​), ខេត្ត​ព្រះសីហនុ (៤៨​លាន​ដុល្លារ​), ខេត្តបាត់ដំបង (៣១​លាន​ដុល្លារ​), ខេត្តសៀមរាប (៣០​លាន​ដុល្លារ​)​។​
​លោក​បាន​បញ្ជាក់ថា ប៉ុន្តែ​បើ​គិតពី​មេគុណ​សេដ្ឋកិច្ច ការចំណាយ​របស់​ទេស​ចរ​ផ្ទៃក្នុង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​អាចបង្កើត​នូវ​ចំណូល​ហូរ​ចូល​ចរន្ត​សេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០​លាន​ដុល្លារ (​ជាមួយ​មេគុណ​ប្រសិទ្ធភាព​២)៕

ប្រភព៖ ​ក្រសួងទេសចរណ៍

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close