ព្រឹកមិញ ឆេះទូរកុងតឺន័រនៅក្នុងផែស្ងួតហុងឡេងហួរ ក្នុង​ខណ្ឌកំបូល

នាយកដ្ឋានពន្លត់អគ្គិភ័យបាន​ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មាន​ករណី​អគ្គិភ័យ​ឆេះ​ទូរ​កុងតឺន័រ​ ​នៅក្នុងផែស្ងួត​ ហុងឡេងហួរ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយកើតអគ្គិភ័យនេះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ប្រចាំការនៅសាលាខណ្ឌកំបូលបានចេញអន្តរាគមន៍ពន្លត់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១​ កងពលតូចលេខ៧០ ដោយ​បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ។

ករណីអគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង​នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close