បាញ់តដៃគ្នារវាងក្រុមគ្រឿងញៀន និងសមត្ថកិច្ចនៅស្រុកអង្គស្នួល ស្លាប់មេប៉ុស្តិ៍ទួលព្រេជ និងប៉ូលិសម្នាក់ទៀត
នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ មានករណីបាញ់តដៃគ្នារវាងក្រុមជួញដូរគ្រឿងញៀនជាមួយសមត្ថកិច្ច ស្ថិតនៅឃុំទួលព្រិច ដោយក្នុងនោះបានបណ្តាលឲ្យលោកមេប៉ុស្តិ៍ម្នាក់ស្លាប់ និងរងរបួសប៉ូលិសម្នាក់ តែបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ រឺឯជនសង្ស័យ ត្រូវសមត្ថកិច្ចបាញ់ឲ្យរងរបួសធ្ងន់។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បានបាញ់បណ្តាលឱ្យនគរបាលម្នាក់ស្លាប់មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។
លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។