ថៃ លុបចោល​ការធ្វើ​តេស្ត សម្រាប់​អ្នកដំណើរ​ចូលក្នុង​ប្រទេស​ខ្លួន ចាប់ពី​ខែក្រោយ​នេះ​

​ថៃ​៖ មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់គ្រង​ស្ថានភាព Covid-19 (CCSA) នា​ថ្ងៃទី​២២ មេសា ២០២២ បាន​លុបចោល​តម្រូវការ​សម្រាប់​អ្នកទេសចរ​បរទេស ដែលមាន​វ៉ាក់សាំង​ពេញលេញ ដើម្បី​ឆ្លងកាត់​ការធ្វើ​តេស្ត ទាំង​តេស្ត​រហ័ស និង តេស្ត PCR ដែលមាន​តម្លៃ​ថ្លៃ នៅពេល​មកដល់​។

CCSA បានប្រកាសថា ច្បាប់​ថ្មី​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែឧសភា​។ មជ្ឈមណ្ឌល​ដែល​បាន​កោះប្រជុំ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ថ្ងៃ​សុក្រ បានអនុម័ត​សំណើ​ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​សិក្សា​របស់​ក្រសួង​សុខភាព​សាធារណៈ និង​ក្រុម​ត្រួតពិនិត្យ​ជំងឺ ក្នុង​គ្រាអាសន្ន​។​

​បច្ចុប្បន្ននេះ អ្នកទេសចរ​បរទេស និង​ជនជាតិ​ថៃ​ដែល​ត្រឡប់​មកពី​ក្រៅប្រទេស​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត ទាំង​តេស្ត​រហ័ស និង តេស្ត ។​

​វិស័យ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​សណ្ឋាគារ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​រដ្ឋាភិបាល​លុបចោល​តម្រូវការ​នេះ ពីព្រោះ​បន្ទុក​បន្ថែម​នេះ​កំពុង​ជំរុញ​អ្នកទេសចរ​ទៅកាន់​ប្រទេស​ដែល​មិន​ត្រូវការ​ការធ្វើ​តេស្ត​បន្ថែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close