ថៃ បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ជិត ១​ម៉ឺន​៥​ពាន់​នាក់ និង​អ្នកជំងឺ​ស្លាប់ ១២៤​នាក់

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ១៤,៩៩៤​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ១៤,៩៥១​ករណី ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង ៤៣​ករណី​ទៀត​ជា​ករណី​នាំចូល​។ ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ១២៤​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ២៣,៥២៤​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤,១៨០,៨៦៨​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៧,៨៩៩​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៣.៩៧​លាន​នាក់​។ គិត​ត្រឹម​ពេលនេះ ប្រទេស​ថៃ​ត្រូវគេ​គណនា​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ជាង ១៣២​លាន​ដូ​ស ក្នុងនោះ​ប្រជាជន​ជាង ៥០.៨៤​លាន​នាក់ (៧២.៨% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ២៥.៣២​លាន​នាក់ (៣៦.៣%) បាន​ចាក់​ដូ​ស​ជំរុញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close