ឃ្លាំងស្តុកប្រេងរុស្ស៊ី ផ្ទុះឆេះអាចរងការវាយប្រហារ
គ្រោះអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី២៤ខែមេសា នៅក្នុងឃ្លាំងស្តុកប្រេងនៅក្នុងទីក្រុង Bryansk តំបន់ Rostov ប្រទេសរុស្ស៊ី ។ មុនពេលឆាប់ឆេះពលរដ្ឋបានឬស៊ូសំឡេងផ្ទុះយ៉ាងខ្លាំង និងសំឡេងសារ៉ែនប្រកាសអាសន្ន ។ ពលរដ្ឋរស់នៅតំបន់ក្បែរៗនោះ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានឲ្យដឹងថា ពិតជាមានផ្ទុះឆេះ ប៉ុន្តែមិនបានលើកឡើងលម្អិតពីបញ្ហាខាងលើនោះឡើយ ក៏ដូចជាមូលហេតុបណ្តាលឲ្យឆាប់ឆេះនោះដែរ។ ទីក្រុង Bryansk មានចម្ងាយពីព្រំដែន អ៊ុយក្រែនប្រមាណ ១៥៤គីឡូម៉ែត្រ ។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាកយក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានប្រកាសនៅថ្ងៃទី ២៤ខែមេសាថា កាំជ្រួចមីស៊ីល កាំភ្លើងធំរបស់ទាហានរុស្ស៊ីបានវាយប្រហារទៅលើគោលដៅ រហូតដល់ ៤២៣កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមទីតាំងដែលរងការវាយប្រហារ មាន ទីបញ្ជាការអ៊ុយក្រែន ២៦កន្លែង និងកន្លែងឈរជើងរបស់កម្លាំងទាហានអ៊ុយក្រែន ៣៦៧ទីតាំង។
ជាមួយគ្នានេះដែរ លោក Igor Konashenkov ក៏បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលនាំផ្លូវមានកម្រិតវាយប្រហារចំគោលដៅខ្ពស់ បំផ្លាញទីតាំងរោងចក្រផលិតគ្រាប់រំសេវ ក្នុងទីក្រុង Pavlohrad ភាគកណ្តាលប្រទេសអ៊ុយក្រែន។
មកដល់ថ្ងៃនេះកម្លាំងទាហានរុស្ស៊ីបានបំផ្លាញ កម្ទេចយន្តហោះ អ៊ុយក្រែន១៤១គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាស ២៦៣ប្រព័ន្ធ យន្តហោះគ្មានមនុស្សបើក ៥៤១គ្រឿង រថក្រោះ រថពាសដែក ២៥០០គ្រឿង រ៉ុក្កែត ៣០០គ្រឿង …៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។