វៀតណាម ពិចារណាកាត់បន្ថយពន្ធ នាំចូលប្រេងសាំងពី ២០ភាគរយទៅ ១២ភាគរយ
ក្រសួងហិរញ្ញវត្ថុវៀតណាម កំពុងពិចារណាកាត់បន្ថយពន្ធនាំចូលប្រេងសាំងពី ២០ភាគរយទៅ ១២ភាគរយ ពីបណ្តាប្រទេសខ្លះៗ ជាប្រទេសដែលខ្លួនកំណត់ថា គួរកាត់បន្ថយខ្លាំងជាងគេ។
មន្ត្រីក្រសួងថា ការកាត់បន្ថយពន្ធនឹងជួយធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់វៀតណាម និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់មួយចំនួន ចំពេលមានការរំខានជាសកលនាពេលបច្ចុប្បន្ន ប៉ុន្តែមិនទំនងជាកាត់បន្ថយតម្លៃសាំងក្នុងស្រុកនោះទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសវៀតណាមបាននាំចូលប្រេងសាំងភាគច្រើន ពីប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន ដែលយកពន្ធ ៨ ភាគរយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ថ្មីៗនេះដែរ វៀតណាមកាត់បន្ថយពន្ធបរិស្ថាន លើប្រេងសាំងរួចហើយ ដើម្បីទប់ទល់នឹងបញ្ហាប្រេងឡើងថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។