អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​តួ​ប៉ម​ឥដ្ឋ ខាងជើង​ប្រាសាទបាគង​

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​សង្គ្រោះ​តួ​ប៉ម​ទី​៧ ដែល​សាង​ឡើង​ពី​ឥដ្ឋ​ស្ថិតនៅ​ផ្នែក​ខាងជើង​ប្រាសាទបាគង ដែលមាន​សភាព​ទ្រុឌទ្រោម​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ។

​គម្រោង​ជួសជុល ដែល​បានចាប់ផ្តើម​ពី​ខែមីនា​ឆ្នាំ​២០២២​មក​នោះ ក្រុម​អ្នកបច្ចេកទេស​កំពុង​អនុវត្ត​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា ធ្វើការ​ជួសជុល​ពង្រឹង​ឡើងវិញ​ជណ្តើរថ្ម​ភក់​ឡើង​ប្រាសាទ ជួសជុល​ពង្រឹង​រចនា​សម្ពន្ធ​ឥដ្ឋ​ជញ្ជាំង​តួ​ប្រាសាទ​ដែល​រង​ការ​ពុកផុយ​ខ្លាំង​ពីក្រោម​រហូតដល់​កំពូល​លើ បិទ​ស្នាម​ប្រេះ​តាម​ជញ្ជាំង​ដើម្បី​ការពារ​ជម្រាប​ទឹក និង​ធ្វើការ​ពង្រឹង​ឡើងវិញ​នូវ​រចនា​សម្ពន្ធ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។

​ការងារ​ជួសជុល​នេះ ប្រើ​រយៈពេល​៧​ខែ ដោយ​គ្រោង​បញ្ចប់​នា​ចុងឆ្នាំ​២០២២​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close