​រាជរដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជាគោលការណ៍​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី​១៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​បើ​យោងតាម សជណ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ី​ន វីរ​ជាតិ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ក្រោម​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ការអនុញ្ញាត​នេះ បន្ទាប់ពី​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើសុំ​គោលការណ៍ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​ព្រឹត្តិការណ៍​កីឡា​ជាតិ​ត្រូវបាន​ធ្វើឡើង ក្នុង​គោលដៅ​ចម្បង​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការប្រកួត​កីឡា​ជាតិ តាម​ទម្រង់​ហ្គេម​នេះ​ត្រូវបាន​ធ្វើឡើង​ចំនួន​២​លើក​កន្លងមក​ដោយ​ជោគជ័យ កាលពី​កីឡា​ជាតិ លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ និង​លើក​ទី​២ កាលពី​ឆ្នាំ​២០១៨ ហើយ​នៅ​ឆ្នាំ​២០២០ ត្រូវបាន​ផ្អាក​មិនអាច​រៀបចំ​បាន ក្នុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close