ប្រជាជនជិត ៦០ភាគរយ នៅសហរដ្ឋអាមេរិក បានឆ្លងកូវីដ១៩!
គិតត្រឹមខែកុម្ភៈ ២០២២ ប្រជាជនអាមេរិកជិត៦០ភាគរយ ឬ ជាង១៩០លាននាក់ បានឆ្លងកូវីដ១៩រួចហើយ។ នេះបើតាម CDC ឬ មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃទី២៦ មេសា។
ប្រភពថា របាយការណ៍នេះខ្ពស់ជាងរបាយការណ៍បញ្ចេញដោយក្រសួងសុខាភិបាលផ្លូវការ ដែលថាមានត្រឹម ៨០លាននាក់ ដោយសារតែការឆ្លងភាគច្រើនមិនត្រូវបានធ្វើរោគវិនិច្ឆ័យ គ្មានរោគសញ្ញា ឬ មិនរាយការណ៍។
CDC ក៏បានឲ្យដឹងដែរថា ប្រមាណជា៧៥ភាគរយ គឺមានវ័យក្រោម ១៨ឆ្នាំ ដោយកាលពីរដូវ Winter កុមារឆ្លងអូមីក្រុងខ្លាំង។ គួរបញ្ជាក់ថា ប្រជាជនអាមេរិកសរុប មានជាង៣៣២លាននាក់ ត្រឹមឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។