អាមេរិក នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៦២​លាន​ដុល្លារ ដល់​វិស័យចំនួន៤ នៅ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​(USAID) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ (DOAG) រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦២ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​ទី​១​នៃ​កិច្ចព្រមព្រៀង ៥​ឆ្នាំនេះ ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ប្រមាណ ៤១,៦ លាន​ដុល្លារ សម្រាប់​វិស័យ​សុខាភិបាល​និង​អប់រំ និង ២០,៥ លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន ដែល​អនុវត្ត​ដោយ​ភ្នាក់ងារ​អនុវត្ត​គម្រោង​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close