កីឡាករ កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ៨​នាក់ ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ​៖ សមាសភាព​កីឡាករ កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ចំនួន​៨​នាក់ (៨​វិញ្ញាសា ឬ​៨​ប្រភេទ​ទម្ងន់​) ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយ​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​។

នេះ​ជា​សមាសភាព​១​ប្រភេទ​កីឡា នៅក្នុង​ចំណោម​៣៣​ប្រភេទ​កីឡា​របស់​កម្ពុជា ដែល​ត្រៀម​ប្រតិភូ អត្ត​ព​លិ​ក​សរុប ៥៥០​នាក់​។ នេះ​យោងតាម​បញ្ជី​ឈ្មោះ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close