បងប្អូន ត្រូវរ៉ូវគ្នា មានទៅមានមក ជាសញ្ញាល្អប្រសើរ របស់កូរ៉េទាំងពីរ

កូរ៉េទាំងពីរ
រដ្ឋាភិបាលទីក្រុងសេអូល បានសម្រេច បញ្ចូនយន្តហោះដឹកជញ្ជូន ៤គ្រឿង ដឹកក្រូច២០០តោនទៅកាន់កូរ៉េខាងជើង ដែលជាការតបគុណ ដែលកូរ៉េខាងជើង បានជូន ផ្សិត ២តោន

ដែលមានតម្លៃ ថ្លៃ ដល់កូរ៉េខាងត្បូង កាលពីពីរខែមុន ក្រោយដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីម៉ូនជេអីន ទៅកាន់ទីក្រុងព្យុះយ៉ាង។

សារព័ត៌មានយ៉ុងហាប់ បានដកស្រងសម្តី អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui Kyeom បានប្រកាសកាលពីថ្ងៃទី១១ខែវិច្ឆិកា ថា «ក្រូច គឺជាកាដូ តប់ស្នង ដោយបច្ចុប្បន្ន គឺស្ថិតនៅក្នុងរដូវកាលទទួលផលក្រូច ហើយផ្លែក្រូច គឹមិនសូវមានឡើយនៅកូរ៉េខាងជើង»។ លោក Kim Eui Kyeom បានបញ្ចាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថា ពលរដ្ឋកូរ៉េខាងជើងនឹង អាចភ្លក់រស់ជាតិដ៏ផ្អែម នៃទឹកចិត្តពលរដ្ឋកូរ៉េខាងត្បូង ដែលបានខិតខំដំាដុះក្រូចទាំងនោះ។
លោក Kim Eui Kyeom បានបញ្ចាក់ថា យន្តហោះដឹកជញ្ជូន ប្រភេទ C-130 បានបញ្ចុនក្រូច ២០០តោន ទៅកាន់ទីក្រុងព្យុងយ៉ាងនៅថ្ងៃទី១១ខែវិច្ឆិកា ។ ក្រូចបានដាក់កេះរហូតដល់២០,០០០កេះផ្សេងគ្នា ហើយប្រើប្រាស់ យន្តហោះដល់ទៅ៤គ្រឿង។

កាលពីថ្ងៃទី៩ខែកញ្ញា មេដឹកនាំកូរ៉េខាងត្បូង លោក ម៉ូនជេអីន បានបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃទៅកាន់កូរ៉េខាងជើង ។ ក្រោយវិលត្រឡប់ទៅកាន់ប្រទេសវិញ មេដឹកនាំគីមជុងអ៊ុន បានផ្ញើផ្សិតមានតម្លៃ ចំនួន២តោនដែលជាទឹកចិត្តពលរដ្ឋកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង។ នៅពេលនោះប្រធានាធិបតី មូន ជេអីន បានចែកចាយផ្សិតដល់ ៤០០០គ្រួរសាដែលបែកបាក់ដោយសង្គ្រាមឧប្បទ្វីប កាលពីឆ្នាំ ១៩៥០ -១៩៥៣។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close