ក្រុម​ប្រជា​នេសាទ​ស្នើ​ឱ្យលោកអភិបាលខេត្តស្រាវជ្រាវ និង​ពិនិត្យ​ទៅលើ​ករណី​មាន​ជនមួយក្រុមដើរប្រមូលលេខក្បាលទូក បង្ខំឱ្យបង់លុយ ដើម្បី​មាន​សិទ្ធិ​ចេញ​អូស​កូន​ក្រែង​ឈាម​

ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជា​នេសាទ ស្នើ​ឱ្យលោកអភិបាល ខេត្តស្រាវជ្រាវ និងពិនិត្យទៅលើករណីមានជនមួយក្រុមដើរប្រមូលលុយតាមក្បាលទូក ដើម្បី​មាន​សិទ្ធិ​ចេញ​អូស​កូន​ក្រែង​ឈាម គ្រា​ដែល​លោក​អភិបាលខេត្ត​កំពុង​ចេញ​បទ បញ្ជាយ៉ាងតឹងរឹងបំផុត ទៅមន្ត្រីជំនាញឱ្យបង្ក្រាបឱ្យខាងតែបាន ចំពោះ​ការ​អូស​កូន​ក្រែង​ឈាម​នោះ។

​ ​

​ការផ្ទុះ​ប្រតិកម្ម រហូតដល់​មានការ​ស្នើ​សុំអន្តរាគមន៍ដល់លោកអភិបាលខេត្តនេះ បន្ទាប់ពី​ទូក​នេសាទ​របស់​ប្រជា​នេសាទ​មួយចំនួន​ត្រូវបាន​កម្លាំងមន្ត្រីជំនាញ ចុះបង្ក្រាប​យ៉ាង​ចាស់ដៃ ដោយយោង​ទៅតាម​បទបញ្ជា​របស់លោក​អភិបាលខេត្ត ប៉ុន្តែ​បែ​រជា​ទូក​នេសាទ​មួយចំនួនធំ​នៅតែមាន​សិទ្ធិ​ក្នុងការ​អូស​កូន​ក្រែង​ឈាម​ដ៏​ដែល ព្រោះ​ពួកគេ​បាន​អះអាងថា មកពី​ពួកគេ​បាន​កត់លេខក្បាលទូកឱ្យមនុស្សមួយក្រុម យកទៅឱ្យស្ថាប័នពាក់ព័ន្ឋថ្នាក់លើ ដើម្បី​មាន​សិទ្ធិ​អូស​ស្របច្បាប់ ស្របពេល​ដែល​ទូក​ណា​ពុំមាន​លេខ​ក្បាលទូក មន្ត្រីជលផល​នឹង​ចាប់​ផាកពិន័យជាពុំខានឡើយ។

​ ​

​ជុំវិញ​ការចុះ​គាត់​លេខ​ក្បាលទូក​អូស​កូន​ក្រែង​ឈាម​ល្មើសច្បាប់​នេះ ប្រជា​នេសាទ​ម្នាក់ ក្នុងចំណោម​ប្រជា​នេសាទ​ជាច្រើន ដែល​កំពុង​អូស​កូន​ក្រែង​ឈាម​បាន​អះអាងថា មូល​ហេតុដែល​ពួកគាត់​មាន​សិទ្ធិ​អូស​មិន​ខ្លាច​សមត្ថកិច្ច ព្រោះ​ពួកគាត់​បាន​គាត់​លេខ​ក្បាលទូក​ព្រមទាំង​ថតចម្លងអត្តសញ្ញាណប័ណ្ណជូនមនុស្សមួយក្រុមរួចហើយ ប៉ុន្តែ​សម្រាប់តែ​ទូក​ណា​ដែល​ព្រម​លុយ​កូន​ក្រែង​ឈាម​ទៅ​ឱ្យចែតែប៉ុណ្ណោះ ឯទូក​ណា​មិន​ព្រម​លក់​ទៅអោយ​ចែ​នី គឺ​ពួកគេ​មិនអាច​កត់លេខក្បាលទូកនោះទេ

​ ​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ភាពផ្ទុយ​គ្នា​នេះ មានមតិ​មួយចំនួន​បានបង្ហាញ​ទស្សនៈ​ថា វា​មិនដែល​មានច្បាប់​ឯណា​ដូចនេះ​ទេ បើ​ហាម​គឺ​ហាម​ទាំងអស់គ្នា បើ​អនុ​ញ្ញា​តត្រូវតែអនុញ្ញាតទាំងអស់គ្នា បើ​មានរឿង​បែបនេះ​មាន​វា​ពិតជា​រឿង​អ​យុ​ត្តិ​ធ​ម៌បំផុតសម្រាប់អ្នកនេសាទដូចគ្នា ហើយ​វា​បានបង្ហាញ​យ៉ាងច្បាស់​អំពី​អំពើ​ពួក​រលួយ បក្ខពួកនិយម អ្នកណា​មានសែស្រឡាយ​ខ្នងអ្នក​សែស្រឡាយអត់ខ្នងគេចាប់ ដូចនេះ​តើ​ច្បាប់​នៅឯណា​?។

ឆ្លើយតបទៅនឹងបញ្ហាដ៏ចម្រូងចម្រាស់នេាស់​នេះ លោក នេន ប្រធាន​មន្ទី​រកសិកម្ម​ខេត្ត​ និង លោក ឯម ភា ន​នាយ​ខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ) ពុំទាន់​អាច​សុំការបំភ្លឺបាននៅ ឡើយទេ ជុំវិញ​ការចុះ​គាត់​លេខ​ក្បាលទូក​ដើម្បី​មាន​សិទ្ធិ​អូស​កូន​ក្រែង​ឈាម​នេះ ស្របពេល​ដែល​លោក​អភិបាល ខេត្តដាក់បទបញ្ជា បង្ក្រាប​បទល្មើស​អូស​កូន​ក្រែង​ឈាម​នេះ​។​

​សូម​រំលឹក​ផងដែរ​ថា​កាលពី​រសៀល ថ្ងៃទី​៧ វិច្ឆិកា ២០១៨ នេះ​កន្លងទៅនេះ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រ​ត្តិ​កម្ម​យ៉ាងខ្លាំងៗ ក្រោយ​ទ​ទូល​បាន​នៅ​ព័ត៌មាន ពាក់ ព័ន្ធ ភាពអនាធិបតេយ្យ នៃ​ការឃុបឃិត​គ្នា នេសាទ កូន​គ្រែង​ឈាម តូចៗ ដោយ ខុស ច្បាប់ នៅ​តំបន់ កោះ ខ្យង ស្ថិតក្នុង​ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់ ដោយ លោក បានចេញ​បញ្ជា​ភ្លាមៗ ទៅដល់ មន្ត្រី ជំនាញ​ពាក់ព័ន្ធ ជាពិសេស មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ ឱ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាប ទៅលើ​ឈ្មួញ​ដែល​ជួញដូរ​កូន គ្រែង​ឈាម​យកទៅលក់ឱ្យ​ឈ្មួញនៅប្រទេសវៀតណាម។

ជាមួយគ្នានេះ លោក អភិបាលខេត្ត​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​ពាក់​ព​ន្ធ័ ទាំង អស់​នៅ​មូលដ្ឋាន​ក៍​ត្រូវ​ចូលរួម​បង្ក្រាប​ដែរ ក្នុងករណី​ជួប​ការដឹកជញ្ជូន​កូន​គ្រែង​ឈាម យកទៅលក់​នៅ​ប្រទេស​វៀតណាម គឺ​ធ្វើយ៉ាងណា​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​ជំនួញ​ជួញដូរ ក៏​ដូច​កា​នេសាទ​កូន​ក្រែង​ខុសច្បាប់​បែបនេះ​តទៅទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close