លោះព្រលឹង…យន្តហោះដឹកអ្នកដំណើរ ២៨០នាក់ចុះចតជាបន្ទាន់ដោយមានផ្សែងចូលក្នុងបន្ទប់អ្នកដំណើរអង្គុយ
ប្រទេសរស្ស៊ី ៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France ដឹកអ្នកដំណើរ ២៨០នាក់ បានចុះចតជាបន្ទាន់នៅក្នុងប្រទេសរស្ស៊ី ក្រោយពេលមានផ្សែង ចូលក្នុងបន្ទប់ អ្នកដំណើរ ។ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា នឹងបន្តដំណើរទៅកាន់គោលដៅគឺប្រទេសចិន ក្រោយធ្វើការត្រួតពិនិត្យរួចរាល់។
សារព័ត៌មាន Sputnik របស់រុស្ស៊ីនៅថ្ងៃទី ១២ខែវិច្ឆិកាការបានផ្សាយថា៖ ហេតុការកើតឡើង ក្រោយពេល យន្តហោះ Boeing 777 ដឹកអ្នកដំណើរ២៨០ ធ្វើដំណើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងសៀងហៃប្រទេសចិន ។
ការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Irkutsk ក្នុងទីក្រុង Irkutsk ក្រោយពេលមានក្លិន និងផ្សែងចូលក្នុងបន្ទប់ សម្រាប់អ្នកដំណើរ ។
មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមាន ផ្សែងនៅក្នុងបន្ទប់អ្នកដំណើរនោះនៅឡើយទេ ។ យន្តហោះបានចុះចតជាបន្ទាន់ដោយសុវត្ថិភាព មិនបណ្តាលឲ្យមានអ្នករបួសនោះឡើយ។ អ្នកដំណើរត្រូវបានបញ្ជូនទៅសម្រាក់នៅសណ្ឋាគា ជិតអាកាសយានដ្ឋាន សម្រាប់ ដើម្បីឲ្យអ្នកឯកទេសត្រួតពិនិត្យមុនពេលបន្តដំណើរទៅកាន់ប្រទេសចិន។
តមណាងក្រុមហ៊ុនអាកាសចរណ៍ Air France បានប្រកាសឲ្យដឹងថា បានបញ្ចូនក្រុមឯកទេស ទៅត្រួតពិនិត្យសុវត្ថភាពនៅលើយន្តហោះ ។ ក្រុមហ៊ុនបានបញ្ចាក់ថា យន្តហោះនឹងបន្តដំណើរទៅកាន់ប្រទេសចិន ក្រោយត្រួតពិនិត្យ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។