ប្រទេសថៃ មានរោងចក្រជាង ១ពាន់កន្លែង កំពុងដំណើរការ ទោះផ្ទុះកូវីដ១៩!
បាងកក៖ រោងចក្រច្រើនជាង១ពាន់កន្លែង ភាគច្រើនផលិតអាហារ ត្រូវបានបង្កើតឡើង ជាង៦ខែចុងក្រោយមកនេះ ជាមួយនឹងការវិនិយោគតម្លៃ ៥៦.៣ពាន់លានបាត ឬជិត ១៧០០លានដុល្លារអាមេរិក។
ជាការកត់សម្គាល់ ថៃនៅតែបន្តមានការឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ក្នុងអត្រាខ្ពស់ និងស្លាប់មនុស្សដូចគ្នា ដោយមួយរយៈចុងក្រោយនេះ ចន្លោះពីជាង១ម៉ឺនទៅ២ម៉ឺននាក់ ឆ្លងថ្មីៗ ខណៈអ្នកស្លាប់វិញ ខ្ទង់ជាង១០០នាក់។
នាយកដ្ឋានការងារលើវិស័យឧស្សាហកម្មថៃបានឲ្យដឹងថា រោងចក្រថ្មី ជាង១ពាន់កន្លែងនេះគឺជាសញ្ញាមួយបង្ហាញពីសេដ្ឋកិច្ចជាតិកំពុងងើបឡើងវិញ សន្សឹមៗ។
ការបិទអាជីវកម្មឈានដល់ ៣៦១កន្លែង ក្នុងពេលពាក់កណ្តាលនៃ ឆ្នាំសារពើពន្ធ ២០២២ ធ្លាក់ចុះ ៨.៣៨ភាគរយ ខណៈដែលកម្មករ នយោជិក ១២១៧២នាក់បានផ្អាកការងារ ធ្លាក់ចុះ ៨.៧៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ចំនួនបែបនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ចដែលប្រសើរ ក្រោយពេលជួបបញ្ហាធ្ងន់ធ្ងរ លើរោងចក្រតូចៗ ក្នុងពេលជំងឺរាតត្បាត នេះបើតាមប្រធាននាយកដ្ឋានការងារលើវិស័យឧស្សាហកម្ម Wanchai Phanomchai ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។