នាវេលាម៉ោង០៧:៣០ព្រឹក ថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយមន្ត្រីជំនាញដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ LASED II
សូមបញ្ជាក់ថា ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ជាគម្រោងគាំទ្រដល់ការអនុវត្តកម្មវិធីសង្គមសម្បទានដីរបស់រាជរដ្ឋាភិបាលក្នុងការចែកដីដល់គ្រួសារក្រីក្រគ្មានដី និងខ្វះដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីកែលម្អជីវភាពរស់នៅឲ្យប្រសើរនៅលើខេត្តគោលដៅចំនួន ០៥ រួមមានខេត្តតាកែវ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងកំពង់ស្ពឺ។
កិច្ចប្រជុំផ្តោតជាសំខាន់លើប្រធានបទមានជាអាទិ៍៖ ១. បញ្ហាប្រឈម និងចំណុចខ្វះខាតនៃការអនុវត្តគម្រោង ២. ការសិក្សា និងវាយតម្លៃឲ្យបានលំអិតលើស្ថានភាពដី និងការកំណត់តំបន់ដាំដុះ ៣. ការធ្វើកសិកម្មស្របតាមកំណើនសេដ្ឋកិច្ច ៤. ការរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យគម្រោងទទួលបានជោគជ័យ និងធ្វើឲ្យប្រជាជនទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។