វៀតណាម ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ធ្លាក់មកត្រឹម៣នាក់ កាលពីម្សិលមិញ
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧,១១៦ករណីបន្ថែមទៀត និងស្លាប់មនុស្សព្រោះកូវីដ១៩ ចំនួន៣នាក់ កាលពីថ្ងៃទី២៨ មេសាម្សិលមិញ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៩១៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ៤៧៥ករណី និងខេត្ត Vĩnh Phúc ៤១៨ករណី។
ត្រឹមថ្ងៃទី២៨ ខែមេសា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៣៨,៦៣២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,២៤២,៣០៣នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤៣,០៣៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។