ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១០ ខែឧសភា​, កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៤-១០ ខែឧសភា ឆ្នាំ​២០២២ ដោយ​បញ្ជាក់ថា អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ក្នុងអំឡុង​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប (​ឥណ្ឌា​) ។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ​កន្លែង​ខ្លះ​ក៏​អាចមាន​ភ្លៀង​ខ្លាំង​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៤ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close