រកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ០១នាក់ទៀត និងមានជាសះស្បើយ ១២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ០១នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ ខណៈមានជាសះស្បើយ ១២នាក់។
គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៦ពាន់ ២៥៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៣ពាន់ ១៥៦នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។