ក្រុមហ៊ុនលក់ទំនិញតាមអនឡាន Alibaba បំណែកកំណត់ត្រាលក់បានជិត៣០ពាន់លានដុល្លារអាមេរិក ត្រឹម២៤ម៉ោង
ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតរបស់ចិនឈ្មោះ Alibaba បានបំបែកកំណត់ត្រាលក់បានច្រើនបំផុតគិតត្រឹមរយៈពេល ២៤ម៉ោង ឬ ហៅថា Singles Day ពោលគឺលក់បានរហូតដល់ប្រមាណ ២០០ពាន់លានយ័ន ឬ ២៨.៧៥ពាន់លានដុល្លារត្រឹមរយៈពេល២៤ម៉ោង កាលពីថ្ងៃអាទិត្យទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៨ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។
តួលេខនេះបានបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនដែលកាលពីឆ្នាំមុន លក់បានត្រឹមជាង ២៤ពាន់លានដុល្លារប៉ុណ្ណោះ អំឡុង Singles Day ដូចគ្នា កើនឡើងប្រមាណ ២៧%បើធៀបនឹងឆ្នាំមុន។
សូមបញ្ជាក់ថា Singles Day គឺជាព្រឹត្តិការពាណិជ្ជកម្មអនឡាញប្រចាំឆ្នាំធំបំផុត ក្នុងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។