ស្លាប់និងរបួសរាប់សិបនាក់ ដោយគ្រោះទឹកជំនន់នៅអាហ្វហ្គានីស្ថាន នៅអាហ្វហ្គានីស្ថាន
រដ្ឋលេខាធិការទទួលបន្ទិកគ្រោះធម្មជាតិ អាហ្វហ្គានីស្ថាន លោក Sharafuddin Muslim បានប្រកាសកាលពីថ្ងៃទី ៤ខែឧសភា ថា មានមនុស្ស ២២នាក់ស្លាប់ ដោយភ្លៀងធា្លក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅក្នុងខេត្តក្រុងចំនួន ១២ ក្នុងប្រទេសនេះរយៈពេល៥ថ្ងៃជាប់គ្នា ។ ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស ២នាក់បាតខ្លួន និងជាង ៤០នាក់រងរួស ។ ជាមួយគ្នានេះក៏មានផ្ទះពលរដ្ឋជាង ១០០ខ្នងរងការបំផ្លាញផងដែរ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ បានដកស្រងសំដីលោក Sharafuddin Muslim បញ្ជាក់ថា ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តបា Badghis និងហ្វាយ៉ាប Faryab ភាគខាងលិច រួមទាំងខេត្ត Baghlan ភាគខាងជើង។
លោក Shekhani បានបន្ថែមថា ផ្ទះសម្បែងចំនួន ៥០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈ ២,០០០ខ្នងទៀតបានរងការខូចខាត ហើយសត្វពាហនៈចំនួន ៣០០ក្បាលបានងាប់ និងដំណាំប្រហែល ៣,០០០ហិកតាបានរងការខូចខាត។
អាហ្វហ្កានីស្ថាន បានទទួលរងនូវគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងទិន្នផលដំណាំធ្លាក់ចុះទាប ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបញ្ហានៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរដែលបណ្ដាលមកពីសង្គ្រាមជាច្រើនទសវត្សរ៍ ហើយបន្ទាប់មកដោយសារការធ្លាក់ចុះនៃជំនួយបរទេស និងការបង្កកទ្រព្យសម្បត្តិនៅបរទេស បន្ទាប់ពីពួកតាលីបង់បានវាយដណ្ដើមកាន់កាប់ប្រទេស ហើយកងកម្លាំងអាមេរិកបានដកថយចេញកាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។