តុលាការខេត្តបាត់ដំបងលើកពេលប្រកាសសាលក្រមសំណុំរឿងអ្នកសារព័ត៌មានកម្ពុជារាល់ថ្ងៃ
ករណីសំណុំរឿងចាហ្វាងគេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ ដែលត្រូវសាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់ពាក់ព័ន្ធនឹងបទ ញុះញង់ឲ្យប្រព្រឹត្តឧក្រដ្ឋជាអាទិ៍ ត្រូវបានលើកពេលប្រកាសសាលក្រម ដោយមិនបញ្ជាក់មូលហេតុ។
លោក សុខ សារ៉ាន់ អ្នកសារព័ត៌មានគេហទំព័រកម្ពុជា រាល់ថ្ងៃត្រូវបានសាលាដំបូងខេត្តបាត់ដំបងកោះហៅមកធ្វើការសាកសួរ និងចាប់ខ្លួនកាលពីកំឡុងខែមករា ឆ្នាំ២០២២ ដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅចំណុចព្រៃលិចទឹក ស្ថិតនៅភូមិព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសវនាការដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការសន្និដ្ឋានដោយឲ្យទម្លាក់ចោលការចោទប្រកាន់។
តែយ៉ាងណាក៏ដោយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃប្រកាសសាលក្រម សាលាដំបូងខេត្តបាត់ដំបងបានលើកពេលប្រកាសសាលក្រម ដោយមិនបញ្ជាក់ពីមូលហេតុនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។